Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកប្រាក់វិភាគទានប្រាក់បៀរវត្សដោយស្ម័គ្រចិត្តពីមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនដល់ជាង៩លានដុល្លារ

28-04-2020 08:23

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៧ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៤ ៦៨០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់ ៣៦ ៧៦៧ ៣៦៧ ០០០រៀល ឬប្រហាក់ប្រហែល ជាង៩លានដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា។