សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឯកឧត្តម លី សុវណ្ណ និងលោកជំទាវ ម៉ិញ សុធា ឧបត្ថម្ភថវិកា ៥លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០
27-04-2020 21:30
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លី សុវណ្ណ និងលោកជំទាវ ម៉ិញ សុធា (អគ្គនាយកក្រុុមហ៊ុន លី សុវណ្ណ ម៉ិញ សុធា ឌីវេឡុបម៉ិន ឯ.ក និងជាអគ្គនាយករង ប៊ែលធី គ្រុប) ដែលបានឧបត្ថម្ភថវិកា ៥,០០០,០០០រៀល (ប្រាំលានរៀល) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕