Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមេសា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន២៤នាក់

27-04-2020 18:02

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,៣៣១ករណី ឃាត់មនុស្ស៦,៦៥៩នាក់ (ស្រី៣៩៥នាក់)៕