(ភ្នំពេញ)៖ លោក មាស ធីបញ្ញា និងសហការី ដែលជាសប្បុរសជន បាននាំយកនូវអំណោយដែលមានដូចជា ម៉ាស អាកុល សាប៊ូលាងដៃ ស្បៀង ទឹកវីតាមីន AD និងថវិកាមួយចំនួន ទៅប្រគល់ជូននាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

លោក មាស ធីបញ្ញា បានឲ្យដឹងថា អំណោយដែលប្រគល់ ជូនលោកទេសរដ្ឋមន្ត្រីនៅពេលនេះ ដើម្បីប្រើប្រាស់ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសនៅតាមមូលដ្ឋាន ដែលមានប្រជាពលរដ្ឋជួបការលំបាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយកើនដល់១១៩នាក់ នៃអ្នកជំងឺសរុបចំនួន១២២នាក់។ នៅសល់តែអ្នកជំងឺ៣នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់ជាសះស្បើយ៕