(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផលនេសាទ បានចំនួន៣៤៧៥តោន។
សម្រាប់ការនាំចេញផលនេសាទទាំងអស់ជាង៣ពាន់តោននេះ ក្នុងនោះមានផលនេសាទស្រស់ ចំនួន ២៤៦៥តោន និងផលនេសាទកែច្នៃចំនួន ១០១០តោន។
ដោយឡែកសម្រាប់ចំណូល ដែលប្រមូលបានពីសេវាផ្សេងៗ ក្នុងផ្នែកជលផលមានចំនួន ៩៣ ១១៦ ០៨០រៀល។
សូមជម្រាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដាក់ចេញវិធានការ ហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស៕