(ភ្នំពេញ)៖ តាមម៉ោងក្នុងតំបន់បណ្ណាល័យតាម អនឡាញឈ្មោះ «បំភ្លឺអនាគត» ដែលដំណើរការដោយក្រុមហ៊ុន CHD បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមេសា។
ក្នុងនាមជាចំណែកសំខាន់មួយ នៃគម្រោងសមាហរណកម្មឆ្លងវប្បធម៌ «បំភ្លឺអនាគត» របស់ក្រុមហ៊ុន CHD បណ្ណាល័យតាមអនឡាញមួយនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីផ្តល់ធនធានការអប់រំផ្នែកវិទ្យាសាស្រ្ត សោភ័ណភាព និងអក្សរសាស្រ្ត ជាដើមដល់កុមារកម្ពុជា ជួយកុមារកម្ពុជាឱ្យបន្តរៀននៅក្នុងផ្ទះ ខណៈពេលផ្អាកការចូលរៀននៅសាលារៀន។
ក្នុងអំឡុងពេលរីករាលដាលនៃជំងឺឆ្លងបណ្ណាល័យតាមអនឡាញ ជាការលាតសន្ធឹងបន្តផ្នែកអេឡិចត្រូនិចនៃគម្រោងកាតព្វកិច្ចសង្គម របស់សហគ្រាស ដែលឈ្មោះ «បំភ្លឺអនាគត» របស់ក្រុមហ៊ុន CHD ដែលបានបង្ហោះតាមអនឡាញ នូវកម្មវិធីដ៏សម្បូរបែបដូចជា៖ សៀវភៅ រូបភាព និងវីដេអូអំពីការបង្ការជំងឺឆ្លងសៀវភៅអាននៅក្រៅថ្នាក់រៀន ពិសោធន៍ វិទ្យាសាស្រ្តSTEAM ។ល។ ដើម្បីឃោសនា ចំណេះដឹងវិទ្យាសាស្រ្តអំពីការ បង្ការជំងឺឆ្លងសម្រាប់កុមារ ដែលមានអាយុពី៥ ដល់ ១៦ឆ្នាំ ក៏ដូចជាបង្កើតវេទិកាសិក្សាតាមអនឡាញសម្រាប់កុមារក្នុងតំបន់ដែរ។
តទៅថ្ងៃក្រោយបណ្ណាល័យតាមអនឡាញឈ្មោះ «បំភ្លឺអនាគត» (http://www.chd.com.cn/library) នឹងដំណើរការនៅប្រទេសកម្ពុជា តាមគ្រប់ទម្រង់សំដៅកសាងស្ពានចំណេះដឹងសម្រាប់កុមារ។
ក្រៅពីបណ្ណាល័យតាមអនឡាញ «បំភ្លឺ អនាគត» គម្រោងកាតព្វកិច្ចសង្គម របស់សហគ្រាសដែលឈ្មោះ «បំភ្លឺអនាគត» របស់ក្រុមហ៊ុន CHD ដែលបានចាប់ដំណើរការជាផ្លូវការ នៅឆ្នាំ២០២០ នឹងរៀបចំធ្វើសកម្មភាពមួយចំនួនទៀត ដែលរួមមានការបើកធ្វើពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរ សម្រាប់កុមារដែលឈ្មោះ «ថាមពលពេលអនាគត» ជាដើមដើម្បីអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បង្ហាញពីគុណតម្លៃ ដែលប្រកបដោយនវានុវត្ដន៍ ភាពស៊ីសង្វាក់គ្នា បៃតងភាពបើកចំហ និងការរួមគ្នាអភិវឌ្ឍ ក៏ដូចជាជំរុញការរួមរស់នៅដែលប្រកបដោយភាព ចុះសម្រុងគ្នា រវាងមនុស្សជាតិ និងធម្មជាតិ៕