(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញនាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុន្នីប្រសិទ្ធវង្ស ហៅវត្តលោកតាមួងរ៉ា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
បុណ្យមហាកុសសល្យ ដែលទទួលបានក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សូមឧទ្ទិសជូនចំពោះសម្តេចធម្មពោធិសាល ជា ស៊ីម លោកជំទាវ ញ៉ែម សឿន ជាស៊ីម ព្រមទាំងបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ទេយ្យទានដែលសម្តេច បាននាំយកទៅប្រគេនរួមមាន៖ អង្ករ០២តោន មី០៤កេសធំ ទឹកដោះគោ០៤កេសធំ ទឹកផ្លែឈើ០៤កេស តែ០៤គីឡូក្រាម ស្ករ-ស០២បាវ ទឹកបរិសុទ្ធ០៥កេសធំ ទឹកក្រូច០៥កេស ស្លាដក០៦ បច្ច័យប្រគេនភិក្ខុសង្ឃ១៥អង្គ ដោយមួយអង្គៗចំនួន១០០.០០០រៀល សាមនេ០៥អង្គ ក្នុងមួយអង្គៗចំនួន៥០.០០០រៀល តាជីយាយជីចំនួន៤០នាក់ ក្នុងម្នាក់ៗថវិកា១០.០០០រៀល និងសំលៀកបំពាក់ចំនួន១សម្រាប់៕