(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ ៥៥គ្រួសារ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺ COVID-19 ពីសប្បុរជន គឺលោក ពូន វណ្ណា តំណាងឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ឈួ ម៉ាលី តំណាងឲ្យក្រុមហ៊ុន សាន់ នី គ្រុប (SUNNY GROUP) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីអាជ្ញាធរ ភូមិ ឃុំ អំពីការចូលរួមការពារជំងឺ COVID-19 ស្របតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល រួចមកតំណាង ឧកញ៉ា ឡូវ ហ៉ឹង បានលើកឡើងថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព និងអាយុជិវិតរស់នៅបានយូរអង្វែង។
ជាចុងក្រោយ លោក ពូន វណ្ណ សូមផ្តាំផ្ញើសូមឲ្យប្រជាពលរដ្ឋ សូមមានការថែទាំសុខភាព ត្រូវអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល មេរោគ COVID-19។
ជាមួយគ្នានេះ លោកស្រី ឈួ ម៉ាលី បច្ចុប្បន្នក្នុងមូលដ្ឋាននេះ តូបលក់ដូរនៅលើផ្ទៃដីប្រមាណ១៦ហិកតា ត្រូវបានដាក់សម្រាប់លក់ ដូរ ប្រកបអាជីវកម្មផ្សេងៗ ដោយមិនមានការបង់ប្រាក់ជួលតូបទេ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើត សេដ្ឋកិច្ច ដើម្បីឲ្យប្រជាពលរដ្ឋ នៅតំបន់នោះបង្កើតបាននូវប្រាក់ចំណូលជាប្រចាំថ្ងៃផងដែរ។
ជាចុងក្រោយ លោក ពូន វណ្ណា តំណាងឧកញ៉ា ឡូវ ហ៊ឹង និងលោកស្រី ឈួ ម៉ាលី បានប្រគល់សម្ភារមានគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ ម៉ាស ជែលលាងដៃ សាប៊ូលាងដៃ និងថវិកា ចំនួន៥០,០០០រៀល (៥ម៉ឺនរៀល) ជូនដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ៥៥គ្រួសារ៕