(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ចាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញការពារដែនអាកាស កងទ័ពជើងគោក នៅវរសេនាតូចការពារដែនអាកាស កងទ័ពជើងគោកលេខ៩១ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមមន្ត្រីយោធា នៃកងយោធពលខេមរភូមិន្ទ និងសក្ខាកាមជាច្រើនរូបផងដែរ៕