(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំក្រោម អធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃសុក្រ សប្តាហ៍នេះគណៈរដ្ឋមន្រ្តី នឹងលើកយករបៀបវារៈចំនួន២ ដើម្បីពិភាក្សា។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។
លោក ផៃ ស៊ីផាន បានបញ្ជាក់លើបណ្តាញសង្គម Facebook ថា របៀបវារៈប្រជុំនៅវិមានសន្តិភាព សប្តាហ៍នេះរួមមាន ១-សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការវាស់វែង និងការផលិតផែនទី និងលើអាជីវកម្មវាស់វែង និងការផលិតផែនទី និង២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច។ ក្រៅពីនោះក៏មានបញ្ហាផ្សេងៗទៀត៕