(ភ្នំពេញ)៖ តារាចម្រៀងល្បី អ្នកនាង ម៉េង កែវពេជ្ជតា និងក្រុមគ្រួសារ បានចូលរួមបរិច្ឆាគថវិកាចំនួន៥ពាន់ដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវី-១៩ ស្របពេលដែលកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺនេះ។
ជាមួយគ្នានោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ក្នុងលិខិតថ្លែងអំណរគុណ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អ្នកនាងដែលបានបរិច្ចាគ នូវជំនួយជាថវិកាចំនួន៥,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ច ការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា»។