(ភ្នំពេញ)៖ នៅសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១០ទៀត សរុបទុនវិនិយោគចំនួន៤០.២លានដុល្លារអាមេរិក។

គម្រោងវិនិយោគទាំង១០នោះរួមមាន៖

១៖ ក្រុមហ៊ុន Mountain Moon Millwork Co., Ltd. គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។

២៖ ក្រុមហ៊ុន Lodi Pet Products (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតចំណីសត្វចិញ្ចឹម និងសម្ភារ:សម្រាប់សត្វចិញ្ចឹម, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។

៣៖ ក្រុមហ៊ុន NEWPROKIN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរនាងហ៊ីង ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៩.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៨៧៧កន្លែង។

៤៖ ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៨៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។

៥៖ ក្រុមហ៊ុន AIDC Trading Co., Ltd. គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១០កន្លែង។

៦៖ ក្រុមហ៊ុន KNPG Investment Co., Ltd. គម្រោងបង្កើតរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គីរីសាគរ កោះកុង (ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង), មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧០កន្លែង។

៧៖ ក្រុមហ៊ុន JOYANCE INTERNATIONAL (CAMBODIA) APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៤៨កន្លែង។

៨៖ ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។

៩៖ ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៥កន្លែង។

១០៖ ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង៕