(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ស្ដីពី វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិ សម្រាប់អនុវត្ដក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង។ នេះបើតាមប្រកាស របស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងប្រកាស របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា «ប្រកាសនេះ មានគោលបំណងវិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិសម្គាល់ ការអនុវត្ដវិធានកសិកម្ម សរីរាង្គកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង និងការធ្វើពាណិជ្ជកម្ម ផលិតផលកសិកម្មសរីរាង្គ»។
ប្រកាសនេះ មានគោលដៅ៖
* លើកកម្ពស់ការជឿជាក់ចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ផលិតផលកសិកម្ម ធ្វើជាចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព
* លើកកម្ពស់ និងគាំទ្រការចូលរួមរបស់ប្រជាកសិករ សហគមន៍កសិកម្ម និងផ្នែកឯកជន ដើម្បី ជំរុញការអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជា នៅក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង
* លើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលស្របតាមស្ដង់ដារផលិតផលកសិកម្មសរីរាង្គ ដើម្បី បង្កើនឧត្តមភាពប្រកួតប្រជែង និងជំរុញពាណិជ្ជកម្មផលិតផលស្បៀង នៅលើទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ
* រួមចំណែកគាំពារបរិស្ថាន ថែរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕
ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖