(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានបើកិច្ចប្រជុំបូកសរុប លទ្ធផការងារឆ្នាំ២០១៥ និងលើកទិសដៅការងារ អនុវត្តឆ្នាំ២០១៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ រៀបចំឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួម ពីបណ្តាប្រធាន-អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្តារាជធានី-ខេត្ត ដែលជាស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត និងមេបញ្ជាការយោធាខេត្ត ជាច្រើនរូបផងដែរ៕