អភិបាលខេត្តព្រៃវែង អញ្ជើញបើកសិក្ខាសាលា ការធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យ ជាស៊ីមកំចាយមារ
11-01-2016 09:30
(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពីការ ធានាគុណភាពផ្ទៃក្នុង របស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលជាសិក្ខាសាលាមួយដ៏មាន សារៈសំខាន់ក្នុងការ ពង្រឹងគុណភាព នៃការអប់រំនៅកម្ពុជាផងដែរ។
សិក្ខាសាលាដ៏មានតម្លៃនេះ មានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតនៅសាកលវិទ្យាល័យ ជាច្រើនរយនាក់។ ក្នុងឱកាសនោះ លោក ជា សុមេធី បានចែករំលែកបទពិសោធន៍ នៃការសិក្សារបស់លោក ដែលបានឆ្លងកាត់នៅពេលសិក្សា នៅបរទេស នាពេលកន្លងមក ដល់អង្គសិក្ខាសាលាទាំងមូល ដើម្បីស្វែងរកបទពិសោធន៍បន្ថែមទៀត ៕