(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានចេញសេចក្តីជូនដំណឹងមួយប្រាប់ដល់និស្សិត និងសិក្ខាកាមខ្មែរទាំងអស់ ដែលមានបំណងទៅសិក្សានៅប្រទេសវៀតណាម ឲ្យត្រៀមខ្លួនដើម្បីទៅសិក្សានៅប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីប្រទេសនេះ គ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូត គឺរហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសវៀតណាម កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាម។ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមមានចំនួន ២៦៨ករណី ដោយពុំរកឃើញមានករណីឆ្លងថ្មីចំនួន ៨ថ្ងៃជាប់គ្នា ក្នុងនោះអ្នកជំងឺ ២២៤ នាក់ត្រូវបានជាបាលជាសះស្បើយ និងនៅសល់ ៤៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ស្ថានទូតកម្ពុជាបានបន្តថា រដ្ឋាភិបាលវៀតណាមបានសម្រេចបញ្ចប់វិធានការកម្លាតសង្គម នៅថ្ងៃទី២២ ខែមេសា ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច-សង្គម ចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ។ សាលារៀនគ្រប់កំរិតសិក្សា រួមទាំងសាកលវិទ្យាល័យនានា ហ្នឹងអាចចាប់បើកដំណើរការឡើងវិញនៅពេលខាងមុខនេះ៕
ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម៖