(ភ្នំពេញ)៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងលេខាធិការ នៃលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នឹងបើកកិច្ចប្រជុំពិសេសស្ដីពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងទិសដៅអនាគតលើវិស័យទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធវីដេអូខន់ហ្វ្រេរ៉ិន (Vidoe Conference) ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមការដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា ជុំវិញការរៀបចំកិច្ចប្រជុំពិសេសខាងមុខនោះ៖