(បន្ទាយមានជ័យ)៖ នៅស្រុកថ្មពួក និងស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយសារភ្លៀងឆ្លាក់លាយទ្បំ និងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះ រោងម៉ាស៊ីន សាលារៀន សាលា
ឆាន់ ប្រមាណជាង ២០០ខ្នង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោអធិការនគរបាលស្រុកថ្មពួក ប្រាប់ឲ្យដឹងថា ក្រោយមានពលរដ្ឋរងគ្រោះដោយធម្មជាតិ លោកបានដឹកនាំកងកម្លាំងចុះជួសជុលកសាងប្រក់ដំបូល ស័ង្កសី និងជញ្ជាំង ឲ្យពលរដ្ឋសាថ្មីទ្បើងវិញ។
ពលរដ្ឋដែលរងគ្រោះដោយធម្មជាតិនេះ មិនបណ្តាលឲ្យពលរដ្ឋណាម្នាក់រងរបួស ឫបាត់បង់អាយុជីវិតនោះទេ។ ក្នុងនោះលោកសូមអំពាវនាវដល់ពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះមានភ្លៀងហើយយមានខ្យល់ទៀត៕