(កំពង់ធំ)៖ ភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៥៨ខ្នង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២៖៣០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ផ្ទះចំនួន៥៨ខ្នងបានរងការខូចខាត មានរបើកដំបូល និងរលំ ក្នុងចំណោម ៣ឃុំ គឺឃុំសាន់គរចំនួន ១៦ខ្នង ឃុំដំរីស្លាប់ចំនួន ១០ខ្នង និងឃុំនីពេជ្រចំនួន ៣២ខ្នង៕