(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី១នាក់) រងរបួសធ្ងន់១៣នាក់ (ស្រី៤នាក់) និងរងរបួសស្រាល៥នាក់ (ស្រី២នាក់)។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបង្កឲ្យមានការខូចខាត យានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច៥គ្រឿង, រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែងគ្រោះថ្នាក់ ២លើក និងបត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៩នាក់ (យប់៩នាក់)។
ជាមួយគ្នានេះដែរ ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើនរួមមាន ខេត្តកំពង់ស្ពឺ៣លើក ស្លាប់២នាក់ (ស្រី១នាក់) របួស៥នាក់, ខេត្តកំពង់ចាម១លើក ស្លាប់៣នាក់ របួស១នាក់, ខេត្តបាត់ដំបង១លើក ស្លាប់១នាក់, ខេត្តស្វាយរៀង១លើករបួស៥នាក់ និងខេត្តតាកែវ១លើក របួស៤នាក់ (ស្រី៣នាក់)។ ដោយឡែកយានយន្តដែលល្មើស សរុបទូទាំងប្រទេសមានចំនួន៤៧៤៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៩៨២គ្រឿង ពិន័យសរុប២៧៦៣គ្រឿង និងបានឃាត់យានទុកមានចំនួន៤២គ្រឿង៕