Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក កៃ តុលា ដែលបរិច្ចាគ ២លានរៀល ដល់រាជរដ្ឋាភិបាល រួមចំណែកប្រយុទ្ធនឹងកូវីត១៩

24-04-2020 14:55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណលោក កែ តុលា នាយកប្រតិបត្តិក្រុមហ៊ុន កៃឡា អង្គរដឹកអ្នកដំណើរ ដែលបានបរិច្ចាគថវិកា ២,០០០,០០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

គួរបញ្ជាក់ថា លោក កៃ តុលា បានចូលរួមបរិច្ចាកថវិកាចំនួន ២,០០០,០០០លានរៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅ៕