(កណ្ដាល)៖ លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ដែលជាសាសនិកឥស្លាម បានបកស្រាយថា ជាការពិតដែលមិនអាចប្រកែកបាននូវសារប្រយោជន៍យ៉ាងធំធេងសម្រាប់សុខភាព ក្នុងអំឡុងការបួស រ៉ម៉ាឌនរយៈពេលមួយខែ ចាប់ពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះតទៅ។
ឆ្លើយតបនឹងការធ្វើបទសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មាន Fresh News លោក ស្លៃម៉ាន ហ្វាន់ទី លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន បានអះអាងថា «ការបួស ពិតជាជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ ដែលបណ្ដាលមកពីជំងឺមហារីក លើសជាតិស្ករ លើសជាតិខ្លាញ់ លើសអាស៊ីត និងបញ្ហាផ្សេងៗដែលប៉ះពាល់សុខភាព»។
លោកថា «ការបួសនេះទៀតសោតល្អបំផុតសម្រាប់អ្នកចង់បង្ការកុំឱ្យកើតមានជំងឺផ្សេងៗ និងបានល្អប្រសើរឡើងសម្រាប់អ្នកមានជំងឺស្រាប់ ឱ្យថមថយអាការៈមកជាធូរស្រាលឡើងវិញបាន»។
ខាងក្រោមនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន៖