(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផលិតនូវវីដេអូអប់រំថ្មីមួយទៀត ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរ សូមកុំមានការរើសអើង ចំពោះអ្នកដែលសង្ស័យថា អាចមានជំងឺកូវីដេ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ក្រសួងក៏នៅតែអំពាវនាវយ៉ាងទទូចដល់បងប្អូន ត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវនេះ ហើយមានបញ្ហាសង្ស័យសូមទូរស័ព្ទទៅលេខ ១១៥៕