(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ឌីជីថលជាតិ (ចុចអាន)
៣៖ ក្រសួងឧស្សាហកម្ម៖ ត្រីមាសទី១ ឆ្នាំ២០២០ រោងចក្រកើតថ្មីចំនួន៧៧រោងចក្រ មានកម្លាំងពលកម្មជាង២៧,០០០នាក់ (ចុចអាន)
៤៖ មន្រ្តីក្រសួងឧស្សាហកម្មអះអាងថា បញ្ហាទឹកស្អាតនៅជាយរាជធានីភ្នំពេញខ្វះខាត ដោយសារកំណើនប្រើប្រាស់ឡើងយ៉ាងគំហុក ខណៈរដ្ឋាករទឹកស្វយ័តបាននិងកំពុងដោះស្រាយបញ្ហានេះ (ចុចអាន)
៥៖ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម៖ ទឹកស្អាតនៅរាជធានីភ្នំពេញ មានគុណភាពដូចទឹកស្អាត នៅទីក្រុងតូក្យូ, ទឹករ៉ូប៊ីណេអាចហូបបានផ្ទាល់ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកកើនលើស ២.៦៣លាននាក់ ក្នុងនោះស្លាប់ ១៨៤,២០២នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ! (ចុចអាន)
២៖ WHO ព្រមាន៖ «វិបត្តិបង្កឡើងដោយ COVID-19 នឹងបន្តទៅមុខយូរទៀត» (ចុចអាន)
៣៖ UN: សូមប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ ឱ្យដូចគ្នានឹង COVID-19 (ចុចអាន)
៤៖ ស្ថានការណ៍ COVID-19 នៅកូរ៉េខាងត្បូងកាន់តែធូរស្រាលខ្លាំង ខណៈអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់មកនៅក្រោម ១០ករណី (ចុចអាន)
៥៖ រោងចក្រ ៦ បានបិទទ្វារដោយសារវីរុស COVID-19 ខណៈរោងចក្រថ្មី ៧៧ បើកដំណើរការ បង្កើតកម្លាំងពលកម្មជាង២ម៉ឺននាក់ (ចុចអាន)
៦៖ ចិនប្រកាសផ្តល់ជំនួយ «៣០លានដុល្លារអាមេរិក» បន្ថែមទៀតដល់ WHO ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19 (ចុចអាន)
៧៖ វៀតណាមច្រានចោលការចោទប្រកាន់ ពាក់ព័ន្ធនឹងក្រុម hackers ចូលលួចទិន្នន័យ COVID-19 ពីស្ថាប័នរដ្ឋចិន (ចុចអាន)
៨៖ គិតត្រឹមចុងឆ្នាំ២០១៩ SMEs នៅកម្ពុជាមានជាង ៥២,០០០មូលដ្ឋាន ផ្ដល់ការងារចំនួនជាង ៨២ម៉ឺននាក់ (ចុចអាន)
៩៖ សិង្ហបុរី មានអ្នកឆ្លង COVID-19 លើស ១១,០០០នាក់, ក្រោយបន្តរកឃើញ ១,០៣៧ករណីថ្មី (ចុចអាន)
១០៖ លោក គង់ គាំ គាំទ្ររាជរដ្ឋាភិបាលបង្កើតច្បាប់ «គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន» (ចុចអាន)
១១៖ COVID-19: អេស្ប៉ាញ នឹងអនុញ្ញាតឱ្យក្មេងៗ ចេញលំហែរកាយក្រៅផ្ទះ ខណៈមានបំណងបន្ធូរបន្ថយវិធានការបិទប្រទេស (ចុចអាន)
១២៖ ក្រសួងការងារ បង្ហាញតួលេខបន្ថែម នៃកម្មករនៅរាជធានីភ្នំពេញ ដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក (ចុចអាន)
១៣៖ វៀតណាម៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ប្រចាំទីក្រុងហាណូយ ត្រូវចាប់ខ្លួនពីបទពុករលួយពាក់ព័ន្ធការទិញឧបករណ៍ធ្វើតេស្តរក COVID-19 (ចុចអាន)
១៤៖ ធនាគារពិភពលោក៖ ប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំង ដែលមិនធ្លាប់មានពីមុនមក ដោយសារជំងឺកូវីដ-១៩ (ចុចអាន)
១៥៖ វៀតណាម នឹងលុបចោលការដាក់កំហិត លើការធ្វើដំណើររបស់ពលរដ្ឋ នៅទូទាំងប្រទេស (ចុចអាន)
១៦៖ រដ្ឋមន្ត្រីការពារជាតិ៖ យើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដោយមិនប្រកាន់និន្នាការនយោបាយ (ចុចអាន)
១៧៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ១០នាក់ កាលពីថ្ងៃពុធ ក្នុងនោះ០៦នាក់ ជាករណីនាំចូល និងគ្មានមនុស្សស្លាប់ឡើយ (ចុចអាន)
១៨៖ កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូង រងផលប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ (ចុចអាន)
១៩៖ ប្រជាជនបារាំងភាគច្រើនមិនសូវទុកចិត្ត ចំពោះការបន្ធូរបន្ថយវិធានការរឹតត្បិតលើ COVID-19, នេះបើតាមការស្ទង់មតិ (ចុចអាន)
២០៖ ក្រោយរកឃើញជំងឺ COVID-19 ក្នុងខ្លួនសត្វតោ និងខ្លា ពេលនេះអាមេរិករកឃើញ ឆ្មាពីរក្បាល មានផ្ទុកជំងឺនេះដែរ (ចុចអាន)
២១៖ នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំរបស់អ៉ីតាលី ដែលចតនៅជប៉ុននោះ មានអ្នកឆ្លង COVID-19 កើនដល់ ៤៨នាក់ហើយ (ចុចអាន)
២៧៖ មន្ត្រីអាមេរិក៖ «តាមពិតជំងឺ COVID-19 បានផ្ទុះឡើងដំបូងនៅអាមេរិក តាំងពីខែមករា ប៉ុន្តែត្រូវបានគេយល់ច្រឡំថា ជាជំងឹផ្តាសាយធំ» (ចុចអាន)
២៨៖ ក្រោយផ្ទុះករណីឆ្លង COVID-19 លើនាវាចម្បាំង តៃវ៉ាន់កំពុងពិភាក្សា អំពីវិធានការ «បិទកោះទាំងមូលតែម្តង» (ចុចអាន)
២៩៖ ទីបំផុតបទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ ត្រូវបានចុះហត្ថលេខា ដោយហាមជនអន្តោប្រវេសន៍ ចូលមកអាមេរិក ៦០ថ្ងៃ (ចុចអាន)