(បន្ទាយមានជ័យ)៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្នុងដំណេីរចុះបំពេញបេសកកម្មលេីទឹកដីខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង ស្រុក, ឃុំ-សង្កាត់ និងអាជ្ញាធរមូលដ្ឋានបានអញ្ជេីញចុះសាកសួរសុខទុក្ខក្រុមគ្រូពេទ្យកំពុងថែទាំ ប្រជាពលរដ្ឋតាមវិធានសុខាភិបាលទប់ស្កាត់ការរីករាលដាលជំងឺខូវីដ១៩។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី លេីកទឹកចិត្តដល់បងប្អូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងថែទាំ និងសម្រាកនៅវិទ្យាល័យកូប និងវិទ្យាល័យសិរីសោភ័ណ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពប្រតិបត្តិតាម វិធានការផ្សេងៗ សំដៅសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីជំងឺខូវីដ១៩ ។
នាថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងថ្នាក់ដឹកនាំអមដំណេីរ បានអញ្ជេីញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ជាម្ចាស់សហគមន៍ កសិដ្ឋានចិញ្ចឹមទា នៅភូមិស្នាយដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងប្រជាពលរដ្ឋនៃសហគមន៍ កសិកម្មបន្លែបៃតង ពង្រកងវ៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍លេីកទឹកចិត្ត និងផ្តល់ជាគំនិតផ្តួចផ្តេីមដល់អ្នកពាក់ព័ន្ធសម្រាប់ ជួយទ្រទ្រង់ការងារ ទាំងពីរនេះ ឲ្យមានការរីកចម្រេីនលូតលាស់ អាចផ្គត់ផ្គង់ទីផ្សារ បង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋរស់នៅបានធូរធារ។
ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់ថវិកាជូនកងការពារអាកាស ៥០មុឺនរៀល និងកងរថក្រោះ ៥០មុឺនរៀល និងប្រជាកសិករចូលរួមម្នាក់ៗទទួលបាន សារុង១ ផងដែរ៕