(ព្រៃវែង)៖ ក្រុមចោរមួយក្រុម ប្រដាប់ដោយកាំភ្លើងអាកា នៅ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានចូលទៅប្លន់ នៅផ្ទះដាក់ Wing ស្ថិតនៅឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយក៏បានបាញ់តដៃ ជាមួយសមត្ថកិច្ចផងដែរ។
លោក សេង សុភក្រ្ត ស្នងការរង នគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ Fresh News មុននេះថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនក្រុមចោរទាំងនេះ៕