(ភ្នំពេញ)៖ កងពលតូចលេខ៧០ បានប្រគល់ម៉ាស៉ីនបាញ់ថ្នាំ និងទឹកថ្នាំសម្លាប់មេរោគ ជូនអង្គភាពនគរបាល និងអង្គភាពកងទ័ព ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនៅទូទាំងពិភពលោក។
ការប្រគល់ម៉ាស៉ីនបាញ់ថ្នាំ និងថ្នាំសម្លាប់មេរោគនេះ គឺជាវប្បធម៌នៃការចែករំលែក ខណៈរាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទប់ស្កាត់ជំងឺឆ្លង COVID-19។
អង្គភាពចំនួន៧ ដែលកងពលតូចលេខ៧០ ប្រគល់ជូននាពេលកន្លងទៅរួមមាន៖
* ការិយាល័យសុខាភិបាលបញ្ជាការដ្ឋានកងទ័ពជើងគោក
* ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ
* បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
* បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
* បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម
* យោធភូមិភាគទី២
* យោធភូមិភាគទី១។
គួរជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ អង្គភាពសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ក៏បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអង្គភាពកងទ័ពមួយចំនួនផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19៕