(ស្វាយរៀង)៖ កម្លាំងសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដឹកនាំដោយ លោក ខៀវ សារឿន សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមបញ្ជាផ្ទាល់ពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឆែកឆេរ ផ្ទះចំនួន៤ កន្លែងស្ថិតនៅភូមិចេក និងភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ដោយរកឃើញម៉ូតូអត់ពន្ធនាំចូលចំនួន៣២គ្រឿង។
លោក ផែន ភឿន ជំនួយការនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ប្រចាំផ្លូវជាតិ លេខ០១ បានប្រាប់អង្គភាព Fresh Newsថា ម៉ូតូទាំងអស់នេះ ត្រូវបានយក មករក្សាទុក នៅសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕