(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនលើកទី៣៩ រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥នេះ។ សន្និបាតរយៈពេលពីរថ្ងៃ បានសម្រេចលទ្ធផលជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសការដាក់ចេញនូវទិសដៅ និងផែនការយ៉ាងច្បាស់លាស់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។
វត្តមានចូលរួមសន្និបាតមានសមាជិក សមាជិកគណៈកម្មាធិការកណ្តាលចំនួន ៥០៧រូប លើរចនាសម្ព័ន្ធរួមចំនួន ៥៤៥រូប និងមានមន្រ្តីគណបក្សជាសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធាន អនុប្រធាន ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំគណបក្សគ្រប់ក្រសួង ស្ថាប័នរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ដែលត្រូវបានអញ្ជើញចូលរួមចំនួន ៩៦០រូបទៀត។
លទ្ធផលនៃសន្និបាតមានខ្លឹមសារសំខាន់ៗចំនួន៩ចំណុច ដែលមាននៅក្នុងសេចក្តីជូនដំណឹង។
ខាងក្រោមនេះជាសេចក្តីប្រកាស អំពីលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា៖