(ភ្នំពេញ)៖ ក្រុមហ៊ុនលក់រថយន្ត KIA ដែលជាក្រុមហ៊ុននាំចូល និងចែកចាយនូវរថយន្ត KIA ប្រចាំប្រទេសកម្ពុជា បានអនុញ្ញាតផ្តល់នូវកញ្ចប់ឥណទានរថយន្ត ជាមួយ នឹងអត្រាការប្រាក់ទាបបំផុត ដែលមិនធ្លាប់មានពីមុន គឺ០ភាគរយ រហូតដល់៣ឆ្នាំ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន ស្របតាមតម្រូវការរបស់អតិថិជន ឲ្យកាន់តែល្អប្រសើរ។
តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន KIA បានឲ្យដឹងថា ឥណទាននេះ មានរយៈពេលរហូតដល់៣ឆ្នាំ និងប្រភេទរថយន្ត ដែលអាចស្នើសុំឥណទានបាន គឺមានដូចជា៖ រថយន្ត KIA Grand Carnival រថយន្ត KIA Sorento និង រថយន្ត KIA Sportage។ សម្រាប់ទំហំនៃឥណទានមួយនេះ អតិថិជនអាចទទួលរថយន្ត ដែលខ្លួនស្រឡាញ់ រួមទាំងអត្រាការប្រាក់ទាប ក្នុងលក្ខខណ្ឌងាយៗ និងមិនស្មុកស្មាញ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការផ្តល់ជូននូវកម្ចីទិញរថយន្ត ក្នុងអត្រាការប្រាក់ពិសេសនេះ គឺមានកំណត់ ដូច្នេះសូមអតិថិជនទាំងអស់រុះរាន់ឡើង មកទទួលយករថយន្តផ្ទាល់ខ្លួន សម្រាប់ការធ្វើដំណើរ ជិតឆ្ងាយជាលក្ខណៈគ្រួសារ ប្រកបដោយសុខសុវត្ថិភាព។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទូរស័ព្ទមកលេខ ០៩៥ ៩៩៩ ៧៩៩/ ០៩៥ ៧៧៧ ២៩០/ ០៩៥ ៩៩៩ ១៩១, ទំព័រហ្វេបុកផេក៖ Kia Motors Cambodia, គេហទំព័រ៖ www.kiamotors.com.kh៕