(ភ្នំពេញ)៖ ក្រុមហ៊ុន Xin Beauty Maison បានបន្ដនាំចូលសាប៊ូដុំថែរក្សាស្បែកមុខ និងដងខ្លួន «XY 24 Gold» ពីក្រុមហ៊ុន Luxury Smile Beauty Group ខណៈសាប៊ូ «XY 24 Gold» កំពុងវាយលុកទីផ្សារកម្ពុជាខ្លាំង នាពេលបច្ចុប្បន្ននេះ។
លោកស្រី ធី សុខងីម ប្រធានក្រុមហ៊ុន Xin Beauty Maison បានឲ្យដឹងថា ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ សន្ទុះនៃការលក់សាប៊ូដុំ «XY 24 Gold» បានរហូតដល់១០ម៉ឺនដុំ និងកំពុងបន្ដនាំចូលបន្ថែមទៀតពីក្រុមហ៊ុន Luxury Smile Beauty Group ដើម្បីចែកចាយដល់តំណាងផ្សេងៗជាច្រើនទៀត។
លោកស្រីបន្ថែមថា កត្តាដែលនាំការលក់សាប៊ូមានសន្ទុះខ្លាំង ដោយសារតែសាប៊ូ «XY 24 Gold» ជាផលិតផលដែលមាន គុណភាពខ្ពស់ ទទួលស្គាល់ពីក្រសួងសុខាភិបាលនៃប្រទេសថៃ និងប្រទេសកម្ពុជា មានការសហការនាំចូលដោយក្រុមហ៊ុន Luxury Smile Beauty Group និងកំពុងផ្ទុះខ្លាំងនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
លោកស្រីឲ្យដឹងថា បច្ចុប្បន្នដោយឃើញពីចក្ខុវិស័យនៃ ការពង្រីកទីផ្សារតាមប្រព័ន្ធ នៃការលក់ផលិតផលគ្រឿងសំអាងនេះ កំពុងរីកដុះដាលកាន់តែខ្លាំងនៅទូទាំងពិភពលោក ពិសេសប្រទេសកម្ពុជានេះឯង បានជាក្រុមហ៊ុននាំយកផលិតផល «XY 24 Gold» នេះមកចែកចាយនៅកម្ពុជា និងប្រកាសរើសតំណាងចែកចាយប្រចាំរាជធានី និង២៥ខេត្ត-ក្រុង។
លោកស្រីបន្ថែមថា សាប៊ូដុំថែរក្សាស្បែកមុខ និងដងខ្លួន «XY 24 Gold» មានគុណប្រយោជន៍ ជួយឲ្យស្បែកមានសំណើម, បង្កើតខូឡាចេនដល់ស្បែក, ជួយឲ្យស្បែកសភ្លឺថ្លាក្មេងជាងវ័យ, កំចាត់ខ្លាញ់លើស្បែក, ព្យាបាលមុខមុន, មុនខ្នង,កំចាត់បាក់តេរីបានល្អ, ជួយឲ្យផ្ទៃមុខ និងដងខ្លួនសស្រស់ស្អាត និងក្មេងជាងវ័យ អាចប្រើប្រាស់គ្រប់ប្រភេទស្បែកទាំងបុរស និងស្រ្ដី។
សូមបញ្ជាក់ថា ក្រុមហ៊ុន Luxury Smile Group (Cambodia) ជាក្រុមហ៊ុនទទួលផលិត គ្រឿងថែរក្សាសម្ផស្សគ្រប់ប្រភេទ និងទទួលធ្វើម៉ាកយីហោ លើផលិតផលផ្ទាល់ខ្លួន ពីខាងក្រៅប្រទេសមានដូចជា៖ ប្រទេសអាមេរិក, បារាំង, កូរ៉េ, ថៃ, សិង្ហបុរី, ចិន,ឡាវ និងវៀតណាមជាដើម៕