(ព្រៃវែង)៖ ថវិកាមូលនិធិ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណក្ស ប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែងចំនួន ១៨.៨០០.០០០រៀល ត្រូវបានលោក ផែង វណ្ណៈ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង តំណាងឲ្យលោក តោ ពន្លក ប្រធានក្រុមការងារ ចុះជួយឃុំព្រៃឃ្នេស ដឹកនាំក្រុមការងារ យកទៅប្រគល់ជូនស្ត្រី សម្រាលកូនចំនួន៨៤គ្រួសារ និងគ្រួសារសពចំនួន១០គ្រួសារ នៅភូមិនានា ក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង នាថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ២០១៦ ដោយក្នុងមួយគ្រួសារទទួលបានថវិកាមូលនិធិចំនួន២០០.០០០រៀល។
ជាមួយគ្នានេះ លោក ផែង វណ្ណៈ និងក្រុមការងារ បាននាំថវិកាចំនួន ៩០០.០០០រៀល ទៅប្រគេនព្រះសង្ឃនៅវត្តបារាជ ឃុំព្រៃឃ្នេស នឹង បានបើកអង្ករ និងថវិកាប្រចាំខែមករា ជូនលោកយាយចាស់ ជរាគ្មានទីពឹង ចំនួន៧នាក់ផងដែរ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោក ផែង វណ្ណៈ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែងគ្រប់ពេល និងជួយដោះស្រាយបញ្ហាដែលបងប្អូនជួបប្រទះ៕