(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិនិត្យលើដំណើរការ នៃការអនុវត្តប្រកាសនិរាករណ៍ ការជ្រើសរើសមន្រ្តីក្របខណ្ឌពិសេសចំនួន១៣៥នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ក្រសួងសម្រេចបង្កើត គណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតី នៃករណីជ្រើសរើសមន្រ្តីក្របខណ្ឌពិសេសចំនួន១៣៥នាក់ ស្របតាមស្មារតីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធានាប្រសិទ្ធភាព នៃវិធានការគ្រប់គ្រងចំនួន បុគ្គលិកមន្រ្តីរាជការស៊ីវិល និងចំណាយបន្ទុកបុគ្គលិក ឆ្នាំ២០២០ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ១៩៕