សម្ដេចតេជោ ព្រមានធ្ងន់ៗដល់រដ្ឋមន្ត្រីតាមបណ្ដាក្រសួង មានប្រពន្ធកូនលូកដៃដល់ការងារក្រសួង ត្រូវដកខ្លួនចេញជាបន្ទាន់
10-01-2016 17:08
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមក្នុងកិច្ចប្រជុំសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា សម្ដេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗនិងចំៗ ដល់រដ្ឋមន្ត្រីណាដែលមានប្រពន្ធ មានកូន មានបងប្អូន លូកលាន់ដល់ការងាររបស់ក្រសួង ត្រូវដកខ្លួនចេញជាបន្ទាន់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងដែលមានបញ្ហានេះមានចំនួនប្រមាណ ២ក្រសួងទៀតប៉ុណ្ណោះ៕