បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី២២ ខែមេសាម្សិលមិញ មានតែអ្នករបួស២នាក់
23-04-2020 07:00
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ មានតែអ្នករបួសធ្ងន់២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារមិនគោរពសិទ្ធិ៕