(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការរិះគន់ របស់លោកស្រី រ៉ូណា ស្មីត គឺមិនយល់ពីច្បាប់របស់កម្ពុជា (ចុចអាន)
៣៖ លោក ជិន ម៉ាលីន៖ ការរិះគន់របស់លោកខាងលិចលើច្បាប់ «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ជាការរិះគន់បែបអយុត្តិធម៌ សម្រាប់កម្ពុជា (ចុចអាន)
៤៖ អ្នកនាំពាក្យ ជិន ម៉ាលីន៖ ប្រទេសគេមានច្បាប់នេះដើម្បីការពារពលរដ្ឋរបស់គេ ហេតុអ្វីកម្ពុជាមិនអាចមានច្បាប់នេះដើម្បីការពារពលរដ្ឋរបស់ខ្លួន (ចុចអាន)
៥៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន៖ ច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មិនមែនបំបិទសិទ្ធិសេរីភាពពលរដ្ឋទេ តែដើម្បីប្រយោជន៍រួម និងពង្រឹងនីតិរដ្ឋ (ចុចអាន)
៦៖ សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ៩០ថ្ងៃ ដោយសារធ្វើសកម្មភាពខុសច្បាប់ (ចុចអាន)
៧៖ សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីសម្រេចផ្អាកការងារឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនករណីឆ្លង COVID-19 នៅទូទាំងពិភពលោក កើនឡើងដល់ ២.៥៥លាននាក់ ក្នុងនោះស្លាប់១៧៧,៦១៩នាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះ (ចុចអាន)
២៖ រយៈពេល២៤ម៉ោង មានមនុស្សជាង២៨០០នាក់ទៀតស្លាប់ ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក (ចុចអាន)
៣៖ WHO បញ្ជាក់ថា «វីរុសកូរ៉ូណាថ្មី (COVID-19) មានប្រភពចេញពីសត្វ មិនមែនមន្ទីរពិសោធន៍នោះទេ» (ចុចអាន)
៤៖ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មី ៩៩៩នាក់ទៀតក្នុងមួយថ្ងៃ ធ្វើឲ្យចំនួនសរុបកើនដល់ជិត២ម៉ឺនករណី (ចុចអាន)
៥៖ ក្នុងពេលតែមួយថ្ងៃ, រុស្ស៊ី រកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៥,២៣៦នាក់ (ចុចអាន)
៦៖ លោក ដូណាល់ ត្រាំ៖ «ខ្ញុំមិនដឹងថាលោក គីម ជុងអ៊ុន មានជំងឺពិតមែន ឬក៏យ៉ាងណាទេ ប៉ុន្តែខ្ញុំសូមជូនពរឲ្យលោកមានសំណាងល្អ និងអាចគេចផុតគ្រោះនេះ» (ចុចអាន)
៧៖ សណ្ឋាគារនានានៅថៃកំពុងត្រៀមខ្លួន ដើម្បីទទួលភ្ញៀវទេសចរចិនឡើងវិញ, នេះបើតាមការស្ទង់មតិមួយ (ចុចអាន)
៨៖ អ្នកឆ្លង COVID-19 នៅសិង្ហបុរីកើនលើស១០,០០០នាក់ ក្រោយទើបរកឃើញជាង១,០០០ករណីទៀត (ចុចអាន)
៩៖ អ៉ីរ៉ង់ អះអាងពីជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបំផុត (ចុចអាន)
១០៖ ចិន រកឃើញ COVID-19 ៣០ករណីថ្មី និងមិនមានអ្នកស្លាប់ (ចុចអាន)
១១៖ ថ្ងៃទី២២ ខែមេសានេះជា «ទិវាភពផែនដី» ប៉ុន្តែដោយសារបញ្ហា COVID-19 កម្មវិធីត្រូវប្រារព្ធតាមអនឡាញវិញ (ចុចអាន)
១២៖ ប្រធានាធិបតីម៉ាដាហ្គាស្កា ប្រកាសថា មាន «តែបុរាណ» អាចព្យាបាលជំងឺ COVID-19 (ចុចអាន)
១៣៖ លោក ដូណាល់ ត្រាំ និងលោក បូរីស ចនសុន បញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដើម្បីបើកដំណើរសេដ្ឋកិច្ចសកលឡើងវិញ! (ចុចអាន)
១៤៖ មនុស្សស្លាប់កើនដល់ ២២នាក់ ក្រោយផ្ទុះករណីបាញ់ប្រហារដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រកាណាដា! (ចុចអាន)
១៥៖ កងទ័ពជើងទឹកកោះតៃវ៉ាន់រងការរិះគន់ ជុំវិញការដោះស្រាយករណីឆ្លង COVID-19 ជាចង្កោម ដោយមិនប្រយ័ត្នប្រយែង (ចុចអាន)
១៦៖ រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន (ចុចអាន)