(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចជាផ្លូវការមួយ ដោយប្រកាសឱ្យលើកលែងយកពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រវាងឪពុកម្តាយបង្កើត និងកូន , រវាងប្តីនិងប្រពន្ធ និងរវាងជីដូនជីតាទៅចៅបង្កើត។

សេចក្តីសម្រេចនេះចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានសេចក្តីសម្រេចនៅក្នុងសន្និបាត​គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ពីព្រឹកមិញ។

សូមជំរាបថា ការលើកលែងពន្ធនេះ មិនត្រូវបានអនុវត្តចំពោះប្រាក់ពន្ធដែលបានបង់រួចហើយនោះទេ។

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖