(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លង Covid-19 ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ឬអ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាចធ្វើការដាក់ពាក្យស្នើសុំចំណាត់ថ្នាក់សណ្ឋាគារនៅនឹងកន្លែង តាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.cambodiatourismrating.org/kh។
ប្រព័ន្ធអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ អាចធ្វើវាយតម្លៃលក្ខណៈសម្បត្តិរបស់សណ្ឋាគារខ្លួន ដែលអាចស្ថិតនៅក្នុងកម្រិតផ្កាយណាមួយ និងផ្តល់លទ្ធភាពច្រើនក្នុងរៀបចំកែសម្រួលចំណុចខ្វះខាត និងជួសជុលបន្ថែមក្នុងកំឡុងពេលមានវិបត្តិរាតត្បាតនៃជំងឺនេះ។
ដំណើរការនៃការដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ផ្កាយ រួមមាន ៣ជំហាន ដូចខាងក្រោម៖
*ទី១៖ បង្កើតគណនីសណ្ឋាគារ ត្រូវបំពេញព័ត៌មានអាជ្ញាបណ្ណសណ្ឋាគារ ពាក្យស្នើសុំចំណាត់ថ្នាក់ វិញ្ញាបនប័ត្រឆ្នាំចាស់ (ករណីសុំបន្ត) លេខទូរស័ព្ទទំនាក់ទំនង ឈ្មោះអ្នកទំនាក់ទំនង អ៊ីម៉ែលអ្នកប្រើប្រាស់គណនី និងលេខសម្ងាត់
*ទី២៖ ចូលគណនី (Log in) ត្រូវបំពេញអ៉ីម៉េល និងលេខសម្ងាត់
*ទី៣៖ បំពញការវាយតម្លៃសាកល្បងដោយអាជីវកម្មសណ្ឋាគារ (Pre-Assessment)៕
សូមទស្សនាវីដេអូខាងក្រោម៖