(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លាប់ ៥នាក់រងរបួសធ្ងន់ និង៧នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បើតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើក នៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូច៦គ្រឿង និងរថយន្តធុនធំ៣គ្រឿង និងថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន៥លើក ប្រជែគ្រោះថ្នាក់៣លើក មិនគោរពសិទ្ធិ១លើក។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្ទាប់ពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីត្រូវបានដាក់ឲ្យអនុវត្ត អត្រាគ្រោះថ្នាក់ចរាចរណ៍ និង បទល្មើសឧក្រិដ្ឋថយចុះគួរឲ្យគត់សម្គាល់៕