(អាស៊ី)៖ ក្រុមមេដឹកនាំនយោបាយ ត្រូវបានគេចាត់ទុកថា ការងាររបស់ពួកគេជាប់ពាក់ព័ន្ធនឹងភាពតានតឹង ឬស្មុគស្មាញជាច្រើន ដែលតំរូវឲ្យពួកធ្វើការសម្រចចិត្តដ៏លំបាកជារៀងរាល់ថ្ងៃ។ ប៉ុន្តែទន្ទឹមនឹងគុណវិបត្តិ នយោបាយក៏បាននាំមកនូវផលប្រយោជន៍ ដល់អ្នកទាំងនោះវិញផងដែរ។ ជាក់ស្ដែងខាងក្រោមនេះ ជាកំពូលមេដឹកនាំនយោបាយទាំង១០ ដ៏មានប្រាក់ខែខ្ពស់ជាងគេបំផុត ក្នុងតំបន់អាស៊ី នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Asiaranking ៖
១. លោក Lee Hsien Loong
កាលពីឆ្នាំ ២០១២ លោកគឺជាអ្នកនយោបាយម្នាក់ ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ហើយបច្ចុប្បន្ននេះ លោក Lee Hsien Loong ជានាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំនយោបាយ មានប្រាក់ខែខ្ពស់បំផុតក្នុងតំបន់អាស៊ី ជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន ១.៧០០.០០០ ដុល្លារអាមេរិក។
២. លោក Tony Tan
ជាប្រធានាធិបតីនៃប្រទេសសិង្ហបុរី ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១.១៩០.០០០ ដុល្លារអាមេរិក។
៣. លោក Fuad Masum
ត្រូវបានគេស្គាល់ថា ជាប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់ ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ៨៤០.០០០ ដុល្លារអាមេរិក ស្មើនឹងចំនួន ៧០.០០០ ដុល្លារអាមេរិកក្នុងមួយខែ។
៤. លោក CY Leung
ជាមេដឹកនាំនយោបាយម្នាក់ ក្នុងទីក្រុងហុងកុង ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ៥៣០.០០០ ដុល្លារអាមេរិក។
៥. លោក Khalifa bin Salman Al Khalifa
មានប្រាក់ខែប្រចាំឆ្នាំចំនួន ២៣៨.០០០ ដុល្លារអាមេរិក បច្ចុប្បន្នលោក Khalifa bin Salman Al Khalifa ជានាយករដ្ឋមន្ត្រីរបស់ប្រទេសបារ៉ែន។
៦. លោក Ilham Aliyev
ជាប្រធានាធិបតីនៃប្រទេស Azerbaijan ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ២៣០.០០០ ដុល្លារអាមេរិក។
៧. លោក Shinzo Abe
ត្រូវបានគេស្គាល់ថា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ២០២.៧០០ ដុល្លារអាមេរិក។
៨. លោកស្រី Park Geun-hye
មានប្រាក់ខែប្រចាំឆ្នាំចំនួន ១៨៧.០០០ ដុល្លារអាមេរិក បច្ចុប្បន្នលោកស្រី Park Geun-hye ជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង។
៩. លោក Ma Ying-jeou
ជាប្រធានាធិបតីក្នុងកោះតៃវ៉ាន់ ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៨៤.០០០ ដុល្លារអាមេរិក។
១០. លោក Tammam Salam
ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមកំពូលមេដឹកនាំនយោបាយ ដ៏មានប្រាក់ខែខ្ពស់បំផុត ក្នុងតំបន់អាស៊ី គឺលោក Tammam Salam ជានាយករដ្ឋមន្ត្រីនៃប្រទេស Lebanon ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៥០.០០០ ដុល្លារអាមេរិក៕