(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យដកឯកអគ្គរាជទូតខ្មែរ ដែលកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា ឲ្យត្រឡប់មកក្នុងប្រទេសវិញ ចំពោះឯកអគ្គរាជទូតរូបណា មិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រ សាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់យ៉ាងខ្លីលើ Facebook របស់លោកថា៖ «សម្តេចតេជោ ហ៊ុន សែន៖ ឯកអគ្គរាជទូតខ្មែរ ណា ដែលមិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវតែដកយកមកក្នុងប្រទេសវិញ»។
ប្រសាសន៍ដាស់តឿនក្រើនរំលឹក ក៏ដូចជាស្តីបន្ទោសឲ្យមន្រ្តីមិនបោះបង់ទម្លាប់អាក្រក់ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅ ក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ៕