Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៣១ ប្រកាសបរិច្ចាគប្រាក់បៀវត្សជិត១០០លានរៀល ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

22-04-2020 09:47

(កំពត)៖ ឧត្តមសេនីយ៍ទោ ផង់ យ៉ុតមេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ព្រមទាំងមេបញ្ជាការរង នាយទាហាន ពលទាហានទាំងអស់ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សរុបថវិកាជិត១០០លានរៀល ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕