(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI Masahiro។
នៅក្នុងជំនួបនោះលោក កើត រិទ្ធ និងលោក MIKAMI Masahiro បានពិភាក្សា និងឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌។
ក្នុងជំនួបនោះ ឯកអគ្គរាជទូតជប៉ុន ក៏បានយល់ព្រមបន្តជួយគាំទ្រ និងបណ្តុះបណ្តាលធនធានមនុស្សដល់ភាគីកម្ពុជា សំដៅចូលរួមចំណែកដល់ការជំរុញ នូវកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕