(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន៣ថ្មីទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ

(ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវការពារ កុំឱ្យឆ្លងជំងឺកូវីដ១៩ ទោះមិនមានអ្នកឆ្លងថ្មី (ចុចអាន)

៣៖ មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ តម្លៃប្រេងធ្លាក់ចុះមិននាំឱ្យអគ្គិសនីធ្លាក់ចុះនោះទេ ខណៈការផលិតអគ្គិសនីប្រើប្រាស់ប្រេងមានតែ ៥% ប៉ុណ្ណោះ (ចុចអាន)

៤៖ ក្រសួងរ៉ែ មិនទាន់អាចវាយតម្លៃបានថា ឥទ្ធិពល COVID-19 អាចប៉ះពាល់ដល់ការបូមប្រេងជាលើកដំបូងរបស់កម្ពុជា បាននៅឡើយនោះទេ (ចុចអាន)

៥៖ ក្រសួងរ៉ែ៖ កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ នៅឆ្នាំ២០២០ ខណៈម៉ាស៉ីនផលិតអគ្គិសនី ៤០០មេហ្គាវ៉ាត់ នៅស្រុកល្វាឯម សម្រេចបាន៨០%ហើយ(ចុចអាន)

៦៖ អគ្គនាយកដ្ឋានរ៉ែ៖ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន៤០ កំពុងធ្វើអាជីវកម្មរុករករ៉ែមាសនៅកម្ពុជា ដោយស្របច្បាប់ (ចុចអាន)

៧៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ ថ្វាយបង្គំតាមផ្ទះក្នុងខែរ៉ាម៉ាដន មិនមានបាបនោះឡើយ (ចុចអាន)

៨៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងធ្លាក់រាយប៉ាយជាលំដាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈធាតុអាកាសក្តៅនឹងថយចុះមួយកម្រិត (ចុចអាន)

៩៖ ក្រសួងការងារ៖ កម្មកររោងចក្រ ដែលត្រឡប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំជាង១៤០០នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ សហរដ្ឋអាមេរិករាយការណ៍ពីមនុស្សស្លាប់ ១,៤៣៣នាក់ទៀត ដោយសារ COVID-19 កាលពីថ្ងៃចន្ទ! (ចុចអាន)

២៖ បារាំងក្លាយជាទីប្រទេស៤ ដែលមានមនុស្សស្លាប់ដល់ខ្ទង់ ២០,០០០នាក់ ដោយសារជំងឺ COVID-19 (ចុចអាន)

៣៖ ចិន មិនមែនជា «សត្រូវ» របស់សហរដ្ឋអាមេរិក នោះទេ, នេះបើតាមក្រសួងការបរទេសចិន (ចុចអាន)

៤៖ ហុងកុងសម្រេចបន្តអនុវត្ត «វិធានការរក្សាគម្លាតសុវត្ថិភាព» ១៤ថ្ងៃបន្ថែមទៀត ទោះបីករណីឆ្លង COVID-19 ធូរស្រាល (ចុចអាន)

៥៖ លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដោយហាមជនអន្តោប្រវេសន៍ ចូលទឹកដីអាមេរិក ជាបណ្តោះអាសន្ន (ចុចអាន)

៦៖ កូរ៉េខាងត្បូងអះអាងថា «ពុំមានសញ្ញាខុសប្រក្រតីណាមួយ ពាក់ព័ន្ធសុខភាពលោក គីម ជុងអ៊ុន នោះឡើយ» (ចុចអាន)

៧៖ ចិនរកឃើញករណីនាំចូល COVID-19 តែ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទ និងគ្មានមនុស្សស្លាប់ឡើយ (ចុចអាន)

៨៖ អ្នកឆ្លង COVID-19 នៅសិង្ហបុរីកើនលើស៩,០០០នាក់ ក្រោយរកឃើញ១,១១១ករណីថែមទៀត (ចុចអាន)

៩៖ អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា (ចុចអាន)

១០៖ អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង ធ្លាក់ចុះកាន់តែទាបមែនទែនដល់ ៩ករណីក្នុងមួយថ្ងៃ (ចុចអាន)

១១៖ នូវែលសេឡង់ បន្ធូរបន្ថយវិធានការ «បិទប្រទេស» ក្រោយស្ថានការណ៍ COVID-19 ធូរស្រាល (ចុចអាន)

១២៖ ទីបំផុត! ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុន កើនលើស ១១,០០០នាក់ (ចុចអាន)

១៣៖ ចក្រភពអង់គ្លេស៖ កន្លែងរក្សាទុកសាកសពបង្កើនឡើងទ្វេដង ខណៈចំនួនអ្នកស្លាប់កើនដល់១៦,៥០៩នាក់(ចុចអាន)

១៤៖ អាមេរិកកំពុងតាមដានព័ត៌មានសម្ងាត់ដែលថា លោក គីម ជុងអ៊ុន ប្រឈមមុខគ្រោះថ្នាក់ ក្រោយការវះកាត់មួយ! (ចុចអាន)

១៥៖ មន្ទីរពេទ្យ៨០កន្លែងនៅអូស្ត្រាលី និងនូវែលសេឡង់ ចាប់ធ្វើតេស្តថ្នាំប្រឆាំង HIV និងថ្នាំប្រឆាំងគ្រុនចាញ់ ទៅលើអ្នកជំងឺ COVID-19 ដើម្បីឲ្យដឹងពីប្រសិទ្ធភាពកាន់តែច្បាស់តែម្តង! (ចុចអាន)

១៦៖ ឥណ្ឌាប្រកាសពីការរកឃើញករណីឆ្លង COVID-19 កើនដល់ ១៨,៦០១នាក់ ក្នុងនោះស្លាប់ ៥៩០នាក់ (ចុចអាន)

១៧៖ ឥណ្ឌា៖ អ្នកសារព័ត៌មាន ៥៣នាក់ ក្នុងទីក្រុង Mumbai តេស្ដវិជ្ជមាន COVID-19 (ចុចអាន)

១៨៖ អ៉ីតាលី នឹងចាប់ផ្ដើមបន្ធូរបន្ថយ «វិធានការបិទប្រទេស» នៅថ្ងៃទី០៤ ខែឧសភា (ចុចអាន)

១៩៖ ប្រធាន WHO៖ «អង្គការមួយនេះមិនបានព្យាយាម លាក់បាំងអ្វីពីអាមេរិកឡើយ តាំងតែពីជំងឺ COVID-19 ផ្ទុះឡើងដំបូង» (ចុចអាន)

២០៖ ចំនួនករណីឆ្លង COVID-19 ទូទាំងពិភពលោកកើនលើស ២.៤៨លាននាក់ ក្នុងនោះស្លាប់១៧ម៉ឺននាក់ (ចុចអាន)