(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានអនុញ្ញាតតាមសំណើរបស់ លោក ញឹម សុធន ឲ្យបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា «គណបក្សឯកភាពជាតិខ្មែរ» ឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» មានឈ្មោះជាអក្សរឡាតាំងថា «EKPHEAP CHEAT KHMER PARTY សរសេរជាអក្សរកាត់ E.C.K.P»។
ជាមួយគ្នានេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាព ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃតម្រូវឲ្យ «គណបក្សឯកភាពជាតិខ្មែរ» ដែលមានទីស្នាក់ការកណ្តាលនៅខេត្តកំពង់ឆ្នាំង ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ»៕