(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៧ករណី ក្នុងនោះ ករណីប្រើប្រាស់១៥ករណី, ជួញដូរ២១ករណី និងឃាត់ខ្លួនជនសង្ស័យ៨១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,១៤៧ករណី ឃាត់មនុស្ស៦,២៩៨នាក់ (ស្រី៣៧១នាក់)៕