(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងមួយដោយបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលទទួលស្គាល់ការ កាន់កាប់ជាក់ស្តែង នូវយានយន្តគ្រប់ប្រភេទដែលប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ។ ដើម្បីឲ្យការកាន់កាប់ និងការធ្វើចរាចរណ៍មានភាពស្របច្បាប់ម្ចាស់យានយន្តត្រូវទៅបង់ពន្ធ និងធ្វើស្លាកលេខ ក្នុងករណីមិនទាន់បង់ពន្ធ និងមិនទាន់ធ្វើស្លាកលេខ នេះបើយោងតាមសេចក្តីជូនដំណឹងថ្មីមួយទៀត ដែលអង្គភាព Fresh News ទទួលនៅមុននេះបន្តិចនាព្រឹកថ្ងៃអាទិត្យនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញសារនៅលើ Faebook របស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណបងប្អូនដែលបានចូលរួមពិនិត្យ និងផ្តល់យោបល់លើ សេចក្តីជូនដំណឹងស្តីពីការផ្ទេរកម្មសិទ្ឋិយានយន្ត ដែលបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃនេះ 01/09/2016។ ភ្ជាប់មកជាមួយនេះ គឺជាសេចក្តីកែរតម្រូវជាផ្លូវការដោយ គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ខ្ញុំសង្ឃឹមថា ការសម្រួលនេះគឺនឹងជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីកង្វល់ទាំងឡាយអំពីការ ផ្ទេរយានយន្ត ដែលជាក្តីបារម្ភរបស់ជនរួមជាតិទូទាំងប្រទេស។ សូមជូនពរបងប្អូនជួបតែសំណាងល្អគ្រប់ៗគ្នា»។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ស គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖