(ព្រៃវែង)៖ អធិការនគរបាល ស្រុកស៊ីធរកណ្តាល លោក សុខ ម៉េត បានប្រាប់អង្គភាព Fresh News ថា មានក្មេងស្រី៣នាក់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់២នាក់ និងជួយសង្គ្រោះទាន់ម្នាក់ នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិពោធទី ឃុំពោធិទី។
លោកបានបញ្ជាក់ថា នៅល្ងាចម្សិលមិញ មានក្មេងៗចំនួន៩នាក់ បាននាំគ្នាទៅលេង និងហូបនំនៅកញ្ចុះជាប់មាត់ស្រះ ហើយពេលនោះ ពួកគេបានចុះលេង នៅមាត់ស្រះជាកន្លែងទឹករាក់ ក៏រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឲ្យក្មេងស្រី២នាក់ អាយុ១៦ឆ្នាំដូចគ្នាបានស្លាប់ និងម្នាក់ទៀតអាយុ១៥ឆ្នាំ ត្រូវបានគេជួយទាន់។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ និងប្រគល់សព ជូនក្រុមគ្រួសារក្រោយធ្វើកោសល្យវិច័យ៕
គួរឲ្យសង្វេគ! ក្មេងស្រី៣នាក់លង់ទឹកស្រះក្នុងភូមិ ស្លាប់២នាក់ និងជួយសង្គ្រោះទាន់ម្នាក់
Posted by Fresh News Photo on Saturday, January 9, 2016