(កំពង់ចាម)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារយុវជនបក្ស ក្រសួងពាណិជ្ជកម្ម, លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាពិជ្ជកម្ម និង លោក ផេន សុផល អភិបាលនៃគណៈអភិបាល ស្រុកបាធាយ បាននាំយកនូវសម្ភារមួយចំនួនផ្តល់ជូន ដល់រដ្ឋបាលស្រុកបាធាយ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ផ្សព្វផ្សាយពីវិធានការណ៍ទប់ស្កាត់ការរីករាលដាល និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមមូលដ្ឋានភូមិ ឃុំនៃស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងនោះក៏មានការចូលរួមពីលោក អុន លាងអាន តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ឈឹម សារ៉េត និងលោក ឡាវ វ៉ាន់ ប្រធាន-អនុប្រធានក្រុមការងារជនបង្គោល ចុះជួយយុវជនស្រុកបាធាយផងដែរ។
សម្ភារដែលបានផ្តល់ជូនដល់រដ្ឋបាលស្រុកបាធាយរួមមាន៖ មីជាតិ១២០កេស,អាល់កុលចំណុះ៣០លីត្រ៤កាន, ម៉ាស១,២០០ម៉ាស, ធុងបាញ់សម្លាប់មេរោគ១,
ដបតូចៗសម្រាប់ដាក់អាល់កុលចំនួន១២, ខិត្តប័ណ្ណផ្សព្វផ្សាយ១០០សន្លឹក៕