(ភ្នំពេញ)៖ សេវាកម្មបើកប្រាក់ខែបុគ្គលិកតាមធនាគារ ជីប ម៉ុង មានលក្ខណៈពិសេស និងផ្តល់អត្ថប្រយោជន៍លើសគេ ដល់បុគ្គលិក ក៏ដូចជានិយោជកក្រុមហ៊ុន ម្ចាស់សហគ្រាស និងប្រធានស្ថាប័ននានា។
អត្ថប្រយោជន៍ទីមួយ គឺរាល់ព័ត៌មានអំពីប្រាក់ខែរបស់បុគ្គលិក ដែលបានជ្រើសរើសបើកតាមរយៈធនាគារ ជីប ម៉ុង ត្រូវបានរក្សាជាការសម្ងាត់ សូម្បីបុគ្គលិកធនាគារក៏មិនអាចដឹងពីព័ត៌មានទាំងនោះដែរ។
អត្ថប្រយោជន៍ទីពីរ បុគ្គលិក នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់២ភាគរយក្នុងមួយឆ្នាំលើគណនី Payday។ អត្ថប្រយោជន៍ទីបី បុគ្គលិកទាំងអស់នឹងទទួលបានអាទិភាពក្នុងការស្នើសុំប្រាក់កម្ចីកាន់តែងាយស្រួល និងឆាប់រហ័ស។
ធនាគារ ជីប ម៉ុង បានផ្តល់ជូនសេវាកម្មបើកប្រាក់ខែតាមរយៈប្រព័ន្ធអ៊ិនធឺណែត ដែលអាចធ្វើប្រតិបត្តិការបើកប្រាក់ខែជូនបុគ្គលិកបានភ្លាមៗ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងយ៉ាងមានសុវត្ថិភាព ដែលផ្ដល់ភាពងាយស្រួលដល់និយោជកក្រុមហ៊ុន ម្ចាស់សហគ្រាស និងប្រធានស្ថាប័ននានា ដោយមិនចាំបាច់ចំណាយពេលមកកាន់សាខាធនាគារឡើយ។
ធនាគារ ជីប ម៉ុង កំពុងមានការផ្តល់ជូនពិសេស នៅក្នុងអំឡុងពេលនេះ គឺនិយោជកក្រុមហ៊ុន ម្ចាស់សហគ្រាស និងប្រធានស្ថាប័ននានា ដែលមានចំណាប់អារម្មណ៍ប្រើប្រាស់សេវាកម្មបើកប្រាក់ខែបុគ្គលិកតាមធនាគារ ជីប ម៉ុង នាពេលនេះ គឺមិនតម្រូវឲ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ឬទាក់ទងទៅកាន់លេខទូរស័ព្ទសេវាទំនាក់ទំនងអតិថិជនរបស់ធនាគារ ជីប ម៉ុងដែលមានលេខ៖០៨១ ៨១១ ៩១១៕